​​​​ ​​

រកឃើញហើយក្រុមដែលត្រូវឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ⁣ ពានរង្វាន់ LEO Cup International Volleyball 2017

បង្ហោះថ្ងៃព្រហស្បតិ៍ ទី១ ខែមិថុនា ឆ្នាំ២០១៧ ដោយ៖ Admin
ចែករំលែក៖

កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ នេះការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ LEO Cup International Volleyball 2017 បានបញ្ចប់ទៅដោយរកឃើញក្រុមឡើងទៅវគ្គផ្តាច់ព្រ័ត្រក្នុងនោះដោយក្រុម វិសាខា បានយកឈ្នះលើក្រុម Vinh Long មកពីប្រទេសវៀតណាមក្នុងលទ្ធផលបច្ចេកទេស ៣-1 (22-25, 25-17, 25-18, 25-20) ចំណែកឯការប្រកួតរវាង ក្រុមកំពង់ចាម និង ក្រុមបាល់ទះ កងពលធំអន្តរាគមន៍លេខ៣ គឺ ក្រុមកងពលធំអន្តរាគមន៍លេខ៣ បានយកឈ្នះ ក្រុមកំពង់ចាម ក្នុងលទ្ធផលបច្ចេកទេស ៣-០ (25-18, 26-25, 25-19)។

គួរបញ្ជាក់ផងដែរថាក្រុមដែលត្រូវប្រកួតដណ្តើមដំណែងជើងឯកគឺ ជាជំនួបរវាង ក្រុមវិសាខា និង ក្រុមកងពលធំអន្តរាគមន៍លេខ៣ ឯក្រុមដណ្តើមដំណែងជើងឯករងគឺក្រុម Vinh Long និងក្រុមកំពង់ចាម⁣ ដែលការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី១៣ ខែឧសភា នេះក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិក ចាប់ពីវេលាម៉ោង ១រសៀលរហូតដល់ម៉ោង៦រសៀល។

 

អត្ថបទស្រដៀងគ្នា...