​​​​ ​​

ក្រុម Visakha លើពាន Leo Cup International Volleyball 2017

បង្ហោះថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០១៧ ដោយ៖ Admin
ចែករំលែក៖

ពហុកីឡដ្ឋានជាតិ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទការប្រកួតកីឡាបាល់ទះដណ្តើមពានរង្វាន់ Leo Cup International Volleyball 2017 ។

ឯកឧត្តមអធិបតីបានមានប្រសាសន៍ថា៖ ខ្ញុំសូមថ្លែងនូវអំណរគុណ និងកោតសរសើរយ៉ាងខ្លាំងចំពោះក្រុមហ៊ុន Singha Asian និងក្រុមហ៊ុនចែកចាយផ្តាច់មុខស្រាបៀរលីអូប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយលើកកម្ពស់វិស័យកីឡាបាល់ទះនៅព្រះរាជាណាចក្រកម្ពុជា។ ជាពិសេសខ្ញុំសូមថ្លែងនូវអំណរគុណ និងកោតសរសើរសាជាថ្មីចំពោះគណៈកម្មការបច្ចេកទេសរបស់សហព័ន្ធកីឡាបាល់ទះកម្ពុជាទាំងអស់ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តក្នុងការចាត់ចែងការងារដោយឈរលើស្មារតីទទួលខុសត្រូវ មិនលម្អៀងអនុវត្តតាមបទបញ្ជាបច្ចេកទេសនៃការប្រកួត ធ្វើឱ្យការប្រកយតប្រព្រឹត្តទៅដោយរលូន ។ ខ្ញុំសូមផ្តាំផ្ញើរដល់កីឡាករ ដែលទទួលបានជ័យលាភីត្រូវខិតខំហ្វឹកហាត់ ដើម្បីពង្រឹងសមត្ថភាពបន្ថែមទៀត ដោយឈរលើស្មារតី “ទទួលស្គាល់ឈ្នះ ទទួលស្គាល់ចាញ់” ។

ការប្រកួតនេះមានក្លឹបចូលរួមចំនួន០៨ មកពីបណ្តាលប្រទេសចំនួន០៤គឺ ប្រទេសកម្ពុជា ឡាវ វៀតណាម និងប្រទេសថៃ ។

លទ្ធផលបច្ចេកទេសមានដូចខាងក្រោម៖
ចំណាត់ថ្នាក់លេខ១ ក្រុម Visakha (Cam)
ចំណាត់ថ្នាក់លេខ២ ក្រុម Intervention Division No.3 (Cam)
ចំណាត់ថ្នាក់លេខ៣ ក្រុម Vinh Long (VIE)
ចំណាត់ថ្នាក់លេខ៤ ក្រុម Kompong Cham (Cam)

 

អត្ថបទស្រដៀងគ្នា...