​​​​ ​​

ពិធីបើកវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល និងចៅក្រមកីឡាបាល់ទះកម្រិតមូលដ្ឋាន នៅវិទ្យាល័យពោធិ៍សាត់

បង្ហោះថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០១៧ ដោយ៖ Admin
ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡានាព្រឹក ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល និងចៅក្រមកីឡាបាល់ទះកម្រិតមូលដ្ឋាន នៅវិទ្យាល័យពោធិ៍សាត់។

ឯកឧត្តមអធិបតីបានមានប្រសាសន៍ថា៖ ក្រសួងអប់រំ យុវជន និងកីឡាបានធ្វើប្រតិភូកម្មមុខងារដល់កីឡាជាតិចំនួន២១ លើផ្នែក៖
១.ការងារគ្រប់គ្រងរដ្ឋបាល
២.ការងារបណ្តុះបណ្តាល
៣.ការប្រកួត ។
យោងតាមអនុសាសន៍ឯកឧត្តមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា យើងបានធ្វើកំណែទម្រង់វិស័យអប់រំកាយ និងកីឡា ៣ចំណុចសំខាន់ៗ រួមមាន៖
១. កសាងហេដ្ឋារចនាសម្ព័ន្ធកីឡា
២. បណ្តុះបណ្តាលធនធានមនុស្ស
៣. កំណែទម្រង់ការប្រកួត ។

ក្នុងនោះវគ្គនេះគឺផ្តោតលើការបណ្តុះបណ្តាលធនធានមនុស្ស ដោយសិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការរៀនសូត្រ និងអនុវត្តទៅតាមជំនាញបច្ចេកទេសរបស់សហព័ន្ធកីឡាជាតិដើម្បីទទួលបានចំណេះដឹងពិតប្រាកដសម្រាប់យកទៅអនុវត្តក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីឈានទៅរកកម្រិតបន្តបន្ទាប់ ដែលមានកម្រិតមធ្យម កម្រិតជាតិ និងកម្រិតអន្តរជាតិ ។

វគ្គនេះមានរយៈពេល៦ថ្ងៃ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧ ដែលមានសិក្ខាកាមសរុបចំនួន ៣០នាក់ (ស្រី ០១នាក់) មកពីបណ្តា២៥រាជធានី ខេត្ត ដែលប្រើប្រាស់ថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា និងសហការបច្ចេកទេសជាមួយសហព័ន្ធកីឡាបាល់ទះកម្ពុជា៕

អត្ថបទស្រដៀងគ្នា...